ព័ត៌មានអំពីយើងខ្ញុំ
ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប

DJI_0477副本.jpg


ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅខែមីនា ឆ្នាំ ២០១៥ និងជាក្រុមហ៊ុនគំរូមួយដែលបានបង្កើតឡើងស្របតាមនិន្នាការអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា។ បន្ទាប់ពីការរីកចម្រើនជាបន្តបន្ទាប់អស់រយៈពេល ៦ ឆ្នាំកន្លងមក ក្រុមហ៊ុនបានបង្កើតឡើងនូវលំនាំអាជីវកម្មចម្រុះមួយ ដោយផ្តោតសំខាន់លើការអភិវឌ្ឍអចលនទ្រព្យ គួបផ្សំនឹងការអភិវឌ្ឍលើវិស័យពាក់ព័ន្ធនានា ដូចជាមជ្ឈមណ្ឌលកម្សាន្ត សណ្ឋាគារ ផ្សារទំនើប ភោជនីយដ្ឋាន និងសប្បុរសធម៌។ល។ ដែលបានបង្កើតបានជាប្រព័ន្ធឧស្សាហកម្មអចលនទ្រព្យដ៏ពេញលេញមួយ ដែលមានលក្ខណៈជាខ្សែសង្វាក់បិទជិត។


DSC01540.jpg

 

ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តែងតែប្រកាន់ខ្ជាប់នូវគោលការអភិវឌ្ឍន៍តាមមាគ៌ាទីផ្សារមូលធននីយកម្មលក្ខណៈអន្តរជាតិ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនព្រីន រៀល អ៊ីស្ទេត គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធនិងស្ថាប័នសរុបចំនួន ៣០ ព្រមទាំងមានដីបម្រុងសរុបជាង ១២០០ ហិកតា ដែលអាចអភិវឌ្ឍជាផ្ទៃក្រឡាសំណង់សរុបជាង ២០ លានម៉ែត្រការ៉េ និងបានបោះទុនវិនិយោគសរុបជាង ២ ពាន់លានដុល្លារអាមេរិក។ ក្រៅពីនេះ ក្រុមហ៊ុនគ្រោងនឹងបង្កើតវេទិកាមូលធនរូបវន្តជាច្រើនជាមួយនឹងទុនវិនិយោគយ៉ាងហោចណាស់ ៦ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ។ ដោយយកកម្ពុជាជាទីតាំងយុទ្ធសាស្ត្រ ក្រុមហ៊ុននឹងពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី និងប្រទេសដទៃទៀត ដើម្បីសម្រេចនូវគោលដៅចូលទីផ្សារហ៊ុននៅហុងកុង សិង្ហបុរី និងកម្ពុជា។ល។ និងក្លាយជាក្រុមហ៊ុនអន្តរជាតិដែលមានឥទ្ធិពលខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍។


IMG_4438副本.jpg




DSC01592.jpg