មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា

មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា

     មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា មានទីតាំងស្ថិតនៅខាងត្បូងមហាវិថីព្រះនរោត្តម ជាតំបន់បណ្តុំដោយស្ថានទូតបរទេសមានដូចជា៖ ស្ថានទូតអូស្ត្រាលី ជប៉ុន ថៃ និងរុស្ស៊ី ក្បែរនឹងព្រះបរមរាជវាំង វិមានឯករាជ្យ សារមន្ទីរជាតិ និងផ្សារទំនើប អ៊ីអន១ ដែលជាតំបន់នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

1529202609(1).jpg

 

រចនាបថអគារបែប Art Deco

     មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា រចនាប័ទ្មតាមលិល្បៈ Art Deco គួបផ្សំនឹងរចនាប័ទ្មបែបប្រពៃណីក្នុងស្រុក បង្កើតបានជាអគារនិមិត្តសញ្ញាថ្មីមួយនៃទីក្រុងភ្នំពេញ។ អគារដ៏ខ្ពស់ស្រទ្បាង បូកផ្សំនឹងការរចនាដ៏អស្ចារ្យ និងទាន់សម័យនេះ ញ៉ាំឲ្យអគារ មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា មានលក្ខណៈលិល្បៈពិសេសប្លែកពីគេនៅទីក្រុងភ្នំពេញ។

1529202909(1).jpg

សាលដ៏ធំលំដាប់អូតែលផ្កាយ ៥

    សាល នៃមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា បង្ហាញនូវការរចនាបែបថ្លៃថ្នូរ និងទាន់សម័យ។ គឺជាសាលលំដាប់អូតែលផ្កាយ៥ដ៏ប្រណីត បង្កើនបាននូវគុណភាពនៃការរស់នៅដ៏អស្ចារ្យ ធ្វើឲ្យម្ចាស់លំនៅដ្ឋានទទួលបាននូវការស្វាគមន៍ និងការគោរពនៅពេលត្រទ្បប់មកលំនៅដ្ឋានវិញ។

 

 

640.webp (1).jpgរូបភាពខាងក្នុងអគារមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា

 

Sky bar ធុរកិច្ចលំដាប់កំពូល

     Sky bar ធុរកិច្ចលំដាប់កំពូល ស្ថិតនៅជាន់ដំបូលនៃអគារមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ដែលមានបំពាក់នូវៈ អាងហែលទឹក បារ ក្លឹបហាត់ប្រាណ ហាងលក់ស្រារក្រហម បារស៊ីហ្គា។ល។ បំពេញនូវតំរូវការរបស់ម្ចាស់លំនៅឋាន និងអ្នកជំនួញគ្រប់ជ្រុងជ្រោយ។

 

640.webp.jpgអាងហែលទឹកដ៏ធំប្រណីតក្នុងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា

 

ប្រព័ន្ធទេសភាពអេកូទ្បូស៊ី

     មានសួនច្បារបៃតងនៅជាន់ទី៤នៃអគារ សួនច្បារតាមជាន់ និងលើដំបូលអគារ បង្កើតបានជាប្រព័ន្ធទេសភាពអេកូទ្បូស៊ី។ មានការរចនាភ្លើងបំភ្លឺដ៏អស្ចារ្យ និងខ្យល់អាកាសចេញចូលបានល្អ។ មានបំពាក់នូវសួនច្បារដ៏ធំមួយរៀងរាល់ពីរជាន់នៃអគារ ដែលជាកន្លែងសម្រាកលំហែ និងជជែកកំសាន្តជាមួយអ្នកជិតខាង។

1529203409.jpg

 

សេវាកម្មគ្រប់គ្រងអចនទ្រព្យលំដាប់ផ្លាទីនៀម

     មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា បានចំណាយទុនជាច្រើនក្នុងការបង្កើតសេវាកម្មគ្រប់គ្រងអចលទ្រព្យលំដាប់ពិភពលោក ដោយបញ្ចូលនូវវប្បធម៌ពិធីការពីភាគខាងលិច និងទស្សនវិជ្ជាសេវាកម្មភាគខាងកើត បង្កើតនូវសហគមន៍រស់នៅមួយដ៏ល្អប្រសើរ។ បុគ្គលិកសន្តិសុខសុទ្ធតែឆ្លងកាត់ការបណ្តុះបណ្តាលជំនាញពីក្រុងអង្គរក្សថ្នាក់ដឹកនាំចិន ផ្តល់សេវាសន្តិសុខជូនម្ចាស់លំនៅឋាន និងក្រុមហគ្រួសារ២៤ម៉ោង៕

1529203351(1).jpg

 



Show