ព្រីនស៍ ហេបភីនេស ផ្លាហ្សា

ព្រីនស៍ ហេបភីនេស ផ្លាហ្សា

 

ទីតាំង

មជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល ស៊ីប៊ីឌី   អចលនទ្រព្យទីក្រុងលំដាប់ពិភពលោក

គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅខណ្ឌចំការមន ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាតំបន់រដ្ឋបាលសំខាន់នៃរាជធានីភ្នំពេញ ព្រមទាំងជាកន្លែងដែលមានតម្លៃអចលនទ្រព្យខ្ពស់បំផុតនៅព្រះរាជាណាចក្រកម្ពុជា។ ទីនេះប្រមូលផ្តុំទៅដោយសំណង់និមិត្តរូបសំខាន់ៗជាច្រើនដូចជា វិមានឯករាជ្យ សារមន្ទីរជាតិ ព្រះបរមរាជវាំង ព្រមទាំងស្ថិតនៅជិតស្ថានទូតនានាដូចជាស្ថានទូតអូស្ត្រាលី  ស្ថានទូតជប៉ុន  ស្ថានទូតថៃ  ស្ថានទូតសហព័ន្ធរុស្សី  និងស្ថានទូតម៉ាឡេស៊ី     ជាដើម។ សេដ្ឋកិច្ចកម្ពុជាមានសន្ទុះរីកចម្រើនយ៉ាងខ្លាំងក្លា ដែលបានទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលមកកម្ពុជា ជាមូលហេតុដែលធ្វើឲ្យទីក្រុងភ្នំពេញក្លាយជាតំបន់ស្នាក់នៅដែលទទួលការពេញនិយមបំផុត និងជាតំបន់វិនិយោគដែលមានប្រជាប្រិយភាពបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ហើយមានថ្លៃជួល និងតម្លៃអចលនទ្រព្យស្ថិតនៅចំណាត់ថ្នាក់លេខ ១ នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទីនេះ ជាទឹកដីដែលប្រកបដោយសក្តានុពលគ្មានដែន         កំណត់។

 

▲ ប្លង់ 3D នៃគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា

គម្រោងគាំទ្រផ្សេងៗ

មជ្ឈមណ្ឌលពាណិជ្ជកម្ម ស៊ីប៊ីឌី វឌ្ឍនភាពគ្មានដែនកំណត់

គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅតំបន់ស្នូលនៃរាជធានីភ្នំពេញ ដែលប្រជុំទៅដោយស្ថាប័នថ្នាក់ជាតិនានា រួមទាំងមន្ទីរព្យាបាល និងសាលារៀនអន្តរជាតិល្បីៗជាច្រើនដូចជាមន្ទីរពហុព្យាបាលហ្វឺសសិនធឺរ មន្ទីរពហុព្យាបាលបាយ័ន សាលាអន្តរជាតិភ្នំពេញ (ISPP)   សាលាអន្តរជាតិ ផារ៉ាហ្គន (PARAGON) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រ  សេដ្ឋកិច្ច។ គម្រោងនេះ ក៏ស្ថិតនៅជិតផ្សារអ៊ីអន ៣ ផ្សារទំនើប PH ECO MALL  ផ្សារទួលទំពូង  ផ្សារធំថ្មី និងផ្សារទំនើបជាច្រើនទៀត ព្រមទាំងហ៊ុមព័ទ្ធទៅដោយ សណ្ឋាគារស៊ូហ្វីតែល ភ្នំពេញ ភូគីត្រា  ភោជនីយដ្ឋានទន្លេបាសាក់ និងសណ្ឋាគារណាហ្គាវើលដ៍។ ព្រីនស៍ ហេបភីនេស ផ្លាហ្សា ជាគម្រោងប្រកបដោយធនធានសម្បូរបែបដែលរួមមានមន្ទីរព្យាបាល សេវាអប់រំ សេវាបដិសណ្ឋារកិច្ច អគារពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ ដែលបំពេញរាល់តម្រូវការរបស់អភិជនលំដាប់ពិភពលោក ដោយរួមទាំងការស្នាក់នៅ ពាណិជ្ជកម្ម ការសម្រាកលម្ហែ និងការកម្សាន្ត។ គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា  បង្ហាញពីវឌ្ឍនភាពនៃទីក្រុងភ្នំពេញ។

 

▲ប្លង់ 3D នៃគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា

ទូរគមនាគមន៍

ចរាចរណ៍ខ្វាត់ខ្វែង ផ្តល់ភាពងាយស្រួលដល់ជីវិតរស់នៅ

គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ដែលជាបណ្តុំពាណិជ្ជកម្មរុងរឿងបំផុតក្នុងទីក្រុងភ្នំពេញ​ និងជាផ្លូវដែលត្រូវឆ្លងកាត់ទៅ        អាកាសយានដ្ឋានថ្មី  ព្រមទាំងជាទីប្រសព្វនៃមហាវិថីសំខាន់ៗទាំងបី គឺមហាវិថីព្រះមុនីវង្ស មហាវិថីយោធពលខេមរៈភូមិន្ទ(២៧១) និងមហាវិថី សម្ដេចតេជោ ហ៊ុន សែន ដែលជាតំបន់មាសនៃចរាចរណ៍ទីក្រុង និងមានភាពអ៊ូអរបំផុត។

 

ផលិតផល

មជ្ឈមណ្ឌលពាណិជ្ជកម្ម ស៊ីប៊ីឌី លំដាប់អន្តរជាតិដំបូងគេនៅទីក្រុងភ្នំពេញ ទំហំ ២២ ម៉ឺនម៉ែត្រការ៉េ

គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានផ្ទៃក្រឡាសំណង់សរុបជាង ២២ ម៉ឺនម៉ែត្រការ៉េ ដែលមានអគារពីររួមបញ្ចូលគ្នាគឺ អគារខុនដូប្រណិតបែបទីក្រុង “ម៉ឺរីឡេន” និងអគារការិយាល័យ “ស្កាយរ៉ាយ” ដែលជាអគារពាណិជ្ជកម្មកណ្តាលទីក្រុង។  អគារការិយាល័យ “ស្កាយរ៉ាយ” ត្រូវបានសាងសង់ឡើងតាមស្តង់ដារអគារពាណិជ្ជកម្មកំពូលលក្ខណៈ 5A ដែលបង្កើតបានជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងថ្មី ដែលមានជណ្តើរយន្តល្បឿនលឿនចំនួន ១១ គ្រឿង និងសាលធំលក្ខណៈសណ្ឋាគារ និងជញ្ជាំងកញ្ចក់ ដែលផ្តល់ជូនបរិយាកាសការងារ និងពាណិជ្ជកម្មសម្រាប់    វរជនជុំវិញពិភពលោកដែលមិនធ្លាប់មានពីមុនមក។ អគារខុនដូ “ម៉ឺរីឡេន” ត្រូវបានរចនាឡើងយ៉ាងប្រណិតតាមបែបសណ្ឋាគារ ក៏ដូចជាការតុបតែងសួនច្បារបែបសណ្ឋាគារ ដែលបង្កើតបរិយាកាសរស់នៅប្រកបដោយផាសុកភាព និងភាពបៃតងស្រស់ ព្រមទាំងមានបំពាក់នូវអាងហែលទឹកធំទូលាយ ហាងស្រាក្រហម ស្ប៉ា បន្ទប់ស៊ីហ្គា  ក្លឹបហាត់ប្រាណ និងបរិក្ខារទំនើបៗជាច្រើនផ្សេង   ទៀត។ លើសពីនេះ គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ក៏មានផ្តល់ជូននូវសេវាកម្មយ៉ាងល្អ     ឥតខ្ចោះសម្រាប់ជីវិតរស់នៅជាលក្ខណៈឯកជនរបស់អភិជនថ្មីនៃទីក្រុងភ្នំពេញ។

 

▲ប្លង់ 3D នៃគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា

ព្រីនស៍ ហេបភីនេស ផ្លាហ្សា ជាគម្រោងមួយនៃគម្រោងព្រីនស៍ ស៊ីប៊ីឌី ដែលនឹងរួមគ្នាជាមួយមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ព្រីនស៍ ម៉ូឌើន ផ្លាហ្សា និងព្រីនស៍ ថាម ផ្លាហ្សា បង្កើតបានជាសំណង់និមិត្តរូបនៃទីក្រុងភ្នំពេញ និងជាមជ្ឈមណ្ឌលដែលរួមបញ្ចូលនូវអគារពាណិជ្ជកម្ម អគារធុរកិច្ច និងអគារស្នាក់នៅ។ គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ជា បេះដូងនៃពិភពលោក ដែលនាំមកនូវនិន្នាការនៃភាពទំនើបលក្ខណៈអន្តរជាតិ  បណ្តុំព័ត៌មានវិទ្យាជាសកល និងនិន្នាការសេដ្ឋកិច្ច។

 

▲ប្លង់ 3D នៃគម្រោងព្រីនស៍ ស៊ីប៊ីឌី

Show